កាលពីព្រឹកមិញពេលកំពុងធ្វើការខ្ញុំបានឃើញកម្មករបីបួន នាក់កំពុងតែជញ្ជួនកេសធំៗជាច្រើនចេញពីឡានដឹកអីវ៉ាន់រួចយកមក ស្តុកទុកក្នុងបរិវេណអាគារដែលការិយាល័យធ្វើការខ្ញុំស្ថិតនៅ។ ពេលម៉ោងសំរាកផឹកកាហ្វេ ខ្ញុំក៏ដើរឆ្ពោះទៅកន្លែងដាក់កេសនោះ ហើយសួរសហសេវិកខ្ញុំថាកេសអីគេនឹងអីក៏ច្រើនម្លេះ? គាត់ឆ្លើយថាអានឹងកេសកុំព្យូទ័រយួរដៃ។ ខ្ញុំសួរទៀតថាកុំព្យូទ័រយួរដៃសំរាប់កម្មវិធីមួយណា? គាត់ឆ្លើយថាសំរាប់ក្មេងៗ។
តាមពិតទៅនេះគឺជាកុំព្យូទ័រយួរដៃសំរាប់កម្មវិធីរបស់អង្គសហប្រជាជាតិមួយដែលគេហៅថា «កម្មវិធីក្មេងមួយកុំព្យូទ័រយួរដៃមួយ » ។ ស្តាប់ទៅយើងប្រាកដជាយល់ថានេះគឺជាកម្មវិធីកុំព្យូទ័រ រឺព័តមានវិទ្យាជាមិនខាន។ ប៉ុន្តែតាមពិតវាគឺជាកម្មវិធីផ្នែកអប់រំសំរាប់កុមារទៅវិញទេ។ គោលដៅរបស់កម្មវិធីគឺដើម្បីផ្តល់ឧិកាសអោយកុមារនៅជុំវិញ ពិភពលោកបានទទួលនូវឧិកាសថ្មីមួយក្នុងការទទួលបាននូវការអប់រំ មួយតាមរយៈការស្រាវជ្រាវ ដកស្រងបទពិសោធន និងឆ្លុះបញ្ចាំងនូវគំនិតរបស់គេ។ ដូចដែលយើងទាំងអស់គ្នាប្រហែលជាបានដឹងហើយថាមានកុមារប្រហែលជា ២ កោដិនាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនបានទទួលនូវការអប់រំ ពេញលេញ រឺក៏មិនបានទទួលនូវការអប់រំទាំងស្រុងតែម្តង។ ក្នុងចំណោមកុមារ ៣ នាក់គឺមាន ១ នាក់ហើយដែលមិនបានបញ្ចប់ថ្នាក់ទី ៥។
ជាមួយនឹងកុំព្យូទ័រយួរដៃនេះ កុមារអាចប្រើប្រាស់នូវកម្មវិធីសំខាន់ៗមួយចំនួនដូចជា Writing, Calculating, Web browser, Rich Media Player, E-book Reader, Drawing, … និងកម្មវិធីជាច្រើនទៀត។
ខាងក្រោមនេះគឺជាយថាប្រភេទរបស់កុំព្យួទ័រយួរដៃនោះ
Physical dimensions:
Approximate dimensions: 242mm×228mm×32mm;
Approximate weight: 1.45KG with LiFeP battery; 1.58KG with [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
