កាលពីសប្ដាហ៍កន្លងទៅនេះ គេឃើញមានរបាយការណ៍របស់ក្រុមហ៊ុន មីតហ្ស៊ុយប៊ីស្ស៊ី បានបើកឱ្យគេជួលមនុស្សយន្តស្វាគមន៍មួយដែលមានឈ្មោះថា វ៉ាខាម៉ារុ។ ក្នុងសប្ដាហ៍នេះក៏មានព័ត៌មានពីរឿងមនុស្សយន្តដែលប្រើធ្វើការងារជំនួយបុគ្គលិកជាថ្មីម្ដងទៀត។ លើកនេះគឺជាមនុស្សយន្តរបស់ក្រុមហ៊ុនខាវ៉ាដាក់ អ៊ីនដាស់ស្ទ្រី ដែលអភិវឌ្ឍន៍រួមគ្នាជាមួយនឹងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឧស្សាហកម្មនៅប្រទេសជប៉ុន។
មនុស្សយន្ត HRP-3 Promet Mk-2ដែលមានពណ៌សស្រដៀងទៅនឹងមនុស្សយន្តពីសៀវភៅរឿង ស្តារ៍វ៉រ វាមានកម្ពស់១៦០ សង់ទីម៉ែត្រ ទម្ងន់៦៨គីឡូក្រាម ដែលជាទម្ងន់មានរួមទាំងអាគុយអាចបំពេញការងារបានច្រើនយ៉ាង វាមានតម្លៃក្នុង១គ្រឿង១៥លានយ៉េន។
លោក តាខាម៉ាស់ស៊ុ អ៊ិស៊ូស៊ូមិ អ្នកចាត់ការគ្រោងការនេះបានចង្អុលបង្ហាញឱ្យដឹងថា អតិថិជនដែលជាគោលដៅរបស់ក្រុមហ៊ុនគឺក្រុមហ៊ុនសាងសង់ ព្រោះគេចង់ឱ្យមនុស្សយន្តបំពេញការងារជំនួស មនុស្សទៅតាមទីកន្លែងកសាងផ្សេងៗ ដូចជាបើករថយន្តស្ទូច ឬរថយន្តដែលរត់ទៅតាមតំបន់។ ” HRP-3 Promet Mk-2 ” បំពេញការងារបានគ្រប់ស្ថានភាពដែលខាងលោក ខាវ៉ាដាក់ អ៊ីនដាស់ស្ទ្រី អាចឱ្យមើលពីសមត្ថភាពមនុស្សយន្តនេះបានដូចជាឱ្យដើរនៅលើផ្ទៃដីដែលរអិលនិងមានខ្សាច់ ឱ្យមនុស្សយន្តប្រើដៃស្ដាំកាន់ឧបករណ៍ខួង និងកាន់ខ្ចៅមួល ចំណែកដៃឆ្វេងទប់ជាប់ទៅនឹងជញ្ជាំង លើសពីនេះទៅទៀតមនុស្សយន្តនេះអាចនៅហាលភ្លៀង ហាលថ្ងៃដោយមិនចាំបាច់ខ្លាចច្រែះចាប់ ឬក៏កើតឧប្បត្តិហេតុចរន្តអគ្គិសនីឆក់នោះទេ។
លោក ខាវ៉ាដាក់ អ៊ីនដាស់ស្ទ្រី យល់ឃើញថា ប្រជាជនវ័យជរារបស់ជប៉ុនមានអត្រាកាន់តែកើនឡើងជារឿយៗ ប្រជាជនដែលមានវ័យក្មេង កាន់តែថយចុះធ្វើឱ្យបាត់បង់កម្លាំងពលកម្ម ដែលស្ថានការណ៍បែបនេះអាចនាំកម្លាំងការងារមនុស្សយន្តមកប្រើជំនួសការងារមនុស្សបានយ៉ាងប្រសើរបំផុត។ ពិសេសលើសនេះគឺពុំមានសម្លេងរអ៊ូឱ្យរំខានចិត្តនោះទេ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន [...]
Filed under: Uncategorized | Leave a Comment »
