រដ្ឋាភិបាលប្រទេសសិង្ហបុរីបានចាប់ផ្ដើមគម្រោងបង្កើនសមត្ថភាពថាមពលព្រះអាទិត្យថ្មីមួយកាលពីថ្ងៃអង្គារដើម្បីជំរុញដល់វិស័យឯកជនឱ្យដំឡើងបច្ចេកវិទ្យាថាមពលព្រះអាទិត្យនៅក្នុងគម្រោងសាងសង់នានា។ គម្រោងថ្មីដែលប្រកាសដោយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរីគឺជាកម្មវិធីចុងក្រោយរបស់ការិយាល័យកម្មវិធីថាមពលស្អាតគម្រោងថ្មីនេះ នឹងលើកទឹកចិត្តឱ្យមានការរចនាច្នៃប្រឌិតថ្មីនិងការបញ្ចូលបច្ចេកវិទ្យាថាមពលព្រះអាទិត្យសម្រាប់ការសាងសង់ប្រកបដោយប្រសិទ្ធិភាព។ ស្ថានីយទូរទស្សន៍ Channel News Asia គម្រោងនេះនឹងត្រូវបានអនុវត្តលើការអភិវឌ្ឍន៍សំណង់ អគារថ្មីៗ នៅក្នុងវិស័យឯកជនដែលតម្រូវឱ្យបំពេញនូវបទដ្ឋានមួយដែលបានកំណត់។ វិស័យឯកជនអាចទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារសិង្ហបុរី(ប្រមាណជា ១៤,៧លានដុល្លារអាមេរិក)ដើម្បីបំពេញនូវថ្លៃដើម ដែលអាចខាតបង់ដោយសារការដំឡើងបច្ចេកវិទ្យាថាមពលព្រះអាទិត្យ។ ការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនឹងមានចំនួនពី៣០ទៅ៤០ភាគរយនៃថវិកាថ្លៃដើមនៃការប្រើប្រាស់ថាមពលព្រះអាទិត្យ ហើយចំនួននេះនឹងមានទឹកប្រាក់មិនលើសពី១លានដុល្លារអាមេរិកក្នុងមួយគម្រោង។ របាយការណ៍នោះបានឱ្យដឹងថា ឧស្សាហកម្មថាមពលព្រះអាទិត្យត្រូវបានគេរំពឹងថា នឹងបង្កើតទឹកប្រាក់ចំនួន ១,៧ពាន់លានដុល្លារសិង្ហបុរី និងបង្កើតការងារបានចំនួន៧.០០០កន្លែងសម្រាប់ប្រទេសសិង្ហបុរីនៅត្រឹមឆ្នាំ២០១៥ខាងមុខ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក
