នាពេលបច្ចុប្បន្នវិស័យបច្ចេកវិជ្ជា នៅតាមបណ្ដាលប្រទេសជឿនលឿនមួយចំនួនគឺបានមានសន្ទុះ រីកចម្រើនយ៉ាងខ្លាំងគួរឲ្យស្ញប់ស្ញែង។ ពេលនេះខ្ញុំសូមលើកយកព័ត៌មានដែលទាក់ទងទៅ និងការទាញយកថាមពលឧស្ម័ន អ៊ីដ្រូហ្សែន បម្លែងមកជាថាមពលអគ្គិសនី សម្រាប់ប្រើទៅលើកង់ ដើម្បីជួយកាត់បន្ថយការធាក់កង់ដោយប្រើកម្លាំងមនុស្ស ឬដោយប្រើកម្លាំងអគ្គិសនីដែលបានមកពីការផ្ទុកក្នុងអាគុយជាដើម។ នេះជាគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនប្រទេសចិនមួយឈ្មោះ Pearl Hydrogen គឺបានបញ្ចេញម៉ូតប្រភេទកង់ ដើរដោយថាមពលឧស្ម័ន អ៊ីដ្រូហ្សែន ខាងលើនេះចុងក្រោយគេបង្អស់។ ចំពោះប្រភេទកង់ខាងលើនេះគឺមានទម្ងន់សរុប 32 Kg ហើយត្រូវបានផ្គត់ផ្គង់ដោយសមាសធាតុ Pem និងម៉ូទ័រអគ្គិសនីដែលអាចផ្ដល់ល្បឿនមធ្យមគឺត្រឹមតែ 25 Kg/h និងមានស៊ីឡាំងសម្រាប់ផ្ទុកថាមពលឧស្ម័នទំហំ 600 L ចំនួនមួយគូរ ហើយក៏អាចធ្វើចលនាបានរយះចម្ងាយ 100 Km។ សម្រាប់តម្លៃកង់នេះផងដែរគឺមួយគ្រឿងថ្លៃ 530 – 2650 $ ( មិនទាន់មានការដាក់លក់លើទីផ្សារនៅឡើយទេ)។ រីឯផលអវិជ្ជមានរបស់កង់នេះវិញគឺ នៅតាមប្រទេសជឿនលឿនទាំងអស់នោះមួយចំនួនគឺ ពុំទាន់មានស្ថានីយសម្រាប់បញ្ចូលឧស្ម័ន ដើម្បីផ្ដល់ឲ្យអតិថិជនប្រើប្រាស់នៅឡើយទេ!។
រាល់ព័ត៌មានដែលទទួលបានខាងលើនេះ សូមរក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្ដី Cambodia The life សម្រាប់ព័ត៌មានបន្ថែមសូម ចុចត្រង់ នេះ ឬ ត្រង់នេះ។ [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
