ផ្ទាំងរូបភាពដែលប្រិយមិត្តបានឃើញនេះពុំមែនជាបាល់យក្សដែលដាក់តាំងនៅតាមទីវាល ឬឆ្នេរសមុទ្រទេប៉ុន្តែវាជាអង់តែនផ្កាយរណបដ៏ស្រាលនិងមានភាពបត់បែនខ្ពស់ បំផុតដែលអាចភ្ជាប់ទំនាក់ទំនងគ្រប់បណ្ដាញទាក់ទង គ្រប់ទីកន្លែង គ្រប់ពេលវេលា។
អង់តែនពិសេសនេះមានឈ្មោះថា GATR-Com ត្រូវបានច្នៃប្រឌិតឡើងដោយលោក ផូល ហ្គៀរូវ អ្នកច្នៃប្រឌិតដែលធ្លាប់ធ្វើការនៅអង្គការណាសា រយៈពេល២០ឆ្នាំមកហើយ។ GATR-Com ជាអង់តែនប្រព័ន្ធបញ្ជូននិងទទួលសេវានៅនឹងដីដែលផលិតពីប្លាស្ទិកបំពាក់ដោយគ្រឿងអេឡិចត្រូនិក និងខ្សែចងភ្ជាប់ទៅនឹងដី មានទម្ងន់ប្រមាណ៣១,៧៥គីឡូ ក្រាមដែលងាយស្ពាយទៅតាមខ្លួននិងដើរដោយថាមពលពីឧបករណ៍សម្រាប់ដុតបារីនៅក្នុងឡាន ឬម៉ាស៊ីនភ្លើងធុនតូចបាន។ អង់តែននេះត្រូវបានរចនាឡើងដើម្បីឆ្លើយតបនូវស្ថានភាពគ្រាមានអាសន្ន ពេលមានគ្រោះធម្មជាតិ សម្រាប់អ្នកផលិតខ្សែវីដេអូ ឬកម្លាំងយោធា ឬជនដែលមានអាជីពផលិតព័ត៌មាន អ៊ីនធើរណេត ទូរស័ព្ទ នៅតំបន់ដាច់ស្រយាល។ តម្លៃផលិត១,៥លានដុល្លារ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក
