Posted on June 13, 2008 by happylkt
នៅថ្ងៃ ១១ ខែមិថុនា ឆ្នាំ ២០០៨ កន្លងទៅនៅសកលវិទ្យាល័យ វិទ្យាបច្ចេកវិទ្យានៃកម្ពុជា ឬហៅកាត់ថាសាលា Techno បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីអំពីវិស័យបច្ចេកវិទ្យាទូរគមនាគមន៍របស់កម្ពុជាយើងនាពេលបច្ចុបន្បន្ន ដោយមានការ ចូលរួមពីសម្នាក់ សិស្ស និស្សិត ជាច្រើនផងដែរ។ និងដោយមានការ ចូលរួមពីតំណាងក្រុមហ៊ុន City link ដែលជាអ្នកឧបត្ថម្ភក្នុងកម្មវិធី ព្រមទាំងមានការពីចូលរួមរបស់តំណាង មន្ត្រីទំនាក់ទំនងសាធារណៈរបស់ វិទ្យាស្ថានបើកទូលាយ។ ក្នុងឪកាស់នោះផងដែរក្រុមហ៊ុន City link ដែលជាក្រុមហ៊ុននាំមុខគេ ក្នុងការផ្តល់សេវាកម្ម Internet ល្អជាងគេក្នុងប្រទេសកម្ពុជា បានធ្វើការផ្សព្វផ្សាយអំពីផលិតផលថ្មីៗ របស់ខ្លួនដែលបាននាំចូលមកបម្រើ ដល់អតិថិជនរបស់ខ្លួន។ រីឯផ្នែក វិទ្យាស្ថានបើកទូលាយ វិញក៏បានធ្វើការផ្សព្វផ្សាយអំពី អត្ថប្រយោជន័នៃការប្រើប្រាស់ កម្មវិធីខ្មែរយូនីកូដ របស់ខ្លួន និងបានផ្សព្វផ្សាយអំពីវិធីបង្កើត កំណត់ហេតុផ្ទាល់ខ្លួនជាភាសាខ្មែរ ក្នុងបណ្តាណ Internet ផងដែរ។
View happylkt’s map
Taken in [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
Posted on June 13, 2008 by happylkt
ផ្ទាំងរូបភាពដែលប្រិយមិត្តបានឃើញនេះពុំមែនជាបាល់យក្សដែលដាក់តាំងនៅតាមទីវាល ឬឆ្នេរសមុទ្រទេប៉ុន្តែវាជាអង់តែនផ្កាយរណបដ៏ស្រាលនិងមានភាពបត់បែនខ្ពស់ បំផុតដែលអាចភ្ជាប់ទំនាក់ទំនងគ្រប់បណ្ដាញទាក់ទង គ្រប់ទីកន្លែង គ្រប់ពេលវេលា។
អង់តែនពិសេសនេះមានឈ្មោះថា GATR-Com ត្រូវបានច្នៃប្រឌិតឡើងដោយលោក ផូល ហ្គៀរូវ អ្នកច្នៃប្រឌិតដែលធ្លាប់ធ្វើការនៅអង្គការណាសា រយៈពេល២០ឆ្នាំមកហើយ។ GATR-Com ជាអង់តែនប្រព័ន្ធបញ្ជូននិងទទួលសេវានៅនឹងដីដែលផលិតពីប្លាស្ទិកបំពាក់ដោយគ្រឿងអេឡិចត្រូនិក និងខ្សែចងភ្ជាប់ទៅនឹងដី មានទម្ងន់ប្រមាណ៣១,៧៥គីឡូ ក្រាមដែលងាយស្ពាយទៅតាមខ្លួននិងដើរដោយថាមពលពីឧបករណ៍សម្រាប់ដុតបារីនៅក្នុងឡាន ឬម៉ាស៊ីនភ្លើងធុនតូចបាន។ អង់តែននេះត្រូវបានរចនាឡើងដើម្បីឆ្លើយតបនូវស្ថានភាពគ្រាមានអាសន្ន ពេលមានគ្រោះធម្មជាតិ សម្រាប់អ្នកផលិតខ្សែវីដេអូ ឬកម្លាំងយោធា ឬជនដែលមានអាជីពផលិតព័ត៌មាន អ៊ីនធើរណេត ទូរស័ព្ទ នៅតំបន់ដាច់ស្រយាល។ តម្លៃផលិត១,៥លានដុល្លារ។
រាល់អត្ថបទដែលទទួលបានខាងលើគឺដកស្រង់ចេញពីសារព័ត៌មាន www.everyday.com.kh តើប្រិយមិត្តយល់ឃើញយ៉ាងដូចម្តេចចំពោះអត្ថបទខាងលើនេះ សូមផ្តល់ជាមតិយោបល់មកកាន់យើងខ្ញុំ! សូមអរគុណទុកជាមុន ចំពោះការចូលមកទទួលគេហទំព័រសម្រាប់កូនខ្មែរនេះ!
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »
Posted on June 13, 2008 by happylkt
It’s a familiar story in consumer electronics: Start with a luxurious, expensive, and exclusive product category, and within just a few years, you’ll see a sea of imitators delivering the same basic item with more features, less money, and–ideally–better performance. Take single-speaker audio. Once the exclusive domain of Yamaha Digital Sound Projectors , the [...]
Filed under: ព័ត៍មានអំពីបច្ចេក | Leave a Comment »