Small PCs big news as economy slows

TAIPEI (Reuters) – Smaller, low-cost PCs are likely to be at the top of the shopping list for technology buyers gathering in Taipei this week for the world’s second largest computer fair, as an economic slowdown in the United States forces consumers to cut back on spending.
Shoppers are feeling the pinch from rocketing fuel costs [...]

មនុស្ស​ពាក់​ស្លាប​ហោះ

យានិក​ស្វីស​ម្នាក់​បាន​និម្មិត​ខ្លួន​គាត់​ថា​ជា បុរស​កាំជ្រួច បង្ហោះ​ខ្លួន​ទៅ​លើ​អាកាស​ដោយ​ស្លាប​មួយ​គូ និង​បំពាក់​ដោយ​ម៉ាស៊ីន​យន្តហោះ​ប្រតិកម្ម​ពីរ​គ្រឿង​នៅ​ខាង​ខ្នង។ លោក អីវេស រ៉ូសស៊ី វ័យ​៤៥​ឆ្នាំ អតីត​យានិក​នៃ​កងទ័ព​អាកាស​បាន​សាកល្បង​ស្លាប​ការបោន របស់​គាត់ ហោះហើរ​នៅ​ប្រទេស​អេស្ប៉ាញ​កាល​ពី​ពេល​ថ្មីៗ​នេះ។ គាត់​បាន​មាន​ប្រសាសន៍​ថា “អស្ចារ្យ​ណាស់ គិត​ទៅ​ខ្ញុំ​អាច​ហោះហើរ​ដោយ​ល្បឿន​លឿន​ជាង​សត្វ​ស្លាប​ទៅ​ទៀត។ ខ្ញុំ​លោត​ពី​លើ​យន្តហោះ​ប៉ុន្តែ​ពុំ​អាច​ចុះចត​ដូច​យន្តហោះ​ទេ “ ។ នៅ​ពេល​ចុះចត​នៅ​ឆ្នេរខ្សាច់ គាត់​បាន​ប្រើ​ឆត្រយោង​ចល័ត​មួយ​រលាស់​ទម្លាក់​ចុះ បន្ទាប់​ពី​ពន្លត់​ម៉ាស៊ីន។ ជោគជ័យ​របស់​បុរស​ស្វីស​ម្នាក់​នេះ​ចាត់​ទុក​ថា ជា​ការ​ត្រួស​ត្រាយ​ថ្មី​មួយ​ទៅ​រក​ការ​ធ្វើ​ឱ្យ​មនុស្ស​មាន​ស្លាប​ហោះ​ហើរ​ដូច​សត្វ​បាន​នា​ពេល​អនាគត។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!