ដូចដែរប្រិយមិត្ត បានដឹងរួចហើយថា កុំព្យូទ័រអាចដំណើរការបាន វាអាស្រ័យលើផ្នែករឹង និងផ្នែកទន់ ។ ផ្នែករឹងសំដៅទៅលើថាសរឹង (Hard Disk) សតិ (RAM) ស៊ីភីយូ ស៊ីឌីរ៉ូម បន្ទះមេ (Motherboard) និងម៉ូនីទ័រ … ។ ក្នុងពេលបច្ចុប្បន្នគឺមានប្រព័ន្ធប្រតិបត្តិការសំខាន់ៗពីរប្រភេទគឺ ប្រភេទបិទកូដ (Close Source) របស់ក្រុមហ៊ុន Microsoftនិងកូដបើកចំហ (Open Source) របស់ក្រុមហ៊ុន Linux។ ប្រព័ន្ធប្រតិបត្តិការទាំងពីរនេះដែលគឺមានការចរាចរណ៍ច្រើនមិនថានៅលើទីផ្សារអាស៊ី ឬអឺរ៉ុបឡើយ។

Linus Tovalds
អ្វីទៅជាអាជ្ញាប័ណ្ណ GPL? GPL គឺអនុញ្ញាតឲ្យអ្នកប្រើអាចមើល និងកែប្រែកូដប្រភពធ្វើជារបស់ផ្ទាល់ខ្លួន តែត្រូវដាក់បង្ហាញឲ្យអ្នកដទៃផ្សេងទៀតអាចកែប្រែបាន ។ GNU និង GNU GPL បង្កើតឡើងដោយលោក Richard Stallman នៅក្នុងឆ្នាំ ១៩៨៤ ។ ហើយអ្វីដែលល្អប្រសើរនោះប្រិយមិត្តអាចចូលដំណើរការកូដដើម ឬកូដប្រភព អាចប្ដូរប្រព័ន្ធប្រតិបត្តិការតាមបំណង។
អ្វីទៅជាអាជ្ញាប័ណ្ណ GNU? គម្រោង GNU ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៤ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការស្រដៀងទៅនឹង Linux ដែលជាប្រភេទកម្មវិធីឥតគិតថ្លៃ (Free Software) ។ ខឺណែលរបស់ GNU មិនទាន់បានបញ្ចប់នូវឡើយទេ ដូច្នេះវាត្រូវបានប្រើជាមួយ Linux Kernel។ ការបន្សាំចូលគ្នារវាង GNU និង Linux គឺ ប្រព័ន្ធប្រតិបត្តិការ GNU/Linux ដែលសព្វថ្ងៃកំពុងតែមានការពេញនិយម។
កម្មវិធី GNU ត្រូវបានចែកចាយទៅគ្រប់អ្នកប្រើ ដែលត្រូវការវាដើម្បីបំពេញការងារ ។ ចំណែកឯកូដប្រភពក៏ត្រូវបានដាក់ឲ្យប្រើដោយសេរី ដូច្នេះអ្នកប្រើអាចកែប្រែ និងផ្លាស់ប្ដូរកម្មវិធីធ្វើជារបស់ផ្ទាល់ខ្លួន ហេតុដូចនេះហើយ លោក តូវាដ បានប្រើម៉ូដែល GNU ដាក់បញ្ចូលនៅក្នុង Linux ដើម្បីធ្វើការចែកចាយ។
អ្វីទៅជាអាជ្ញាប័ណ្ណ Proprietary Software? Proprietary Software ជាកម្មវិធីកុំព្យូទ័រដែលមិនអនុញ្ញាតឲ្យមានការចម្លង និងការកែប្រែ ហើយវាត្រូវបានរក្សាសិទ្ធិទៅគ្រប់អ្នកប្រើទាំងអស់ដែលបានទិញអាជ្ញាប័ណ្ណ ។ Proprietary Software ជាទូទៅមិនអាចត្រូវបានចម្លង និងចែកចាយដោយស៊េរីឡើយ ។ វីនដូ គឺជាប្រភេទប្រព័ន្ធប្រតិបត្តិការប្រភេទ Proprietary Software ដែលដឹកនាំដោយក្រុមហ៊ុន Microsoft។
រហូតមកដល់ពេលបច្ចុប្បន្ននេះប្រព័ន្ធប្រតិបត្តិការ Linux គឺមានសមាជិកគ្រួសារដែលគេហៅថា Linux Distribution ឬ Linux Distro របស់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រដែលធ្វើការស្រដៀងទៅនឹងLinux ដែរ។ ដូច្នេះប្រព័ន្ធជាច្រើនស្ថាបនាឡើងពីខឺណែលលីនុច (Linux Kernel) ហើយបានខ្ចប់ជាកញ្ចប់ផ្សេងគ្នា ដូចជា ប្រព័ន្ធ X Window និងកម្មវិធីដែលស្ថិតនៅក្រោយគម្រោង GNU ជាដើម ។ បច្ចុប្បន្នគម្រោង Linux Distribution មានជាង ៣០០ ប្រភេទ ឬអាចលើសពីនេះនាពេលអនាគតដែលកំពុងអភិវឌ្ឍ ហើយក៏កំពុងតែបន្តការងារនេះយ៉ាងខ្ជាប់ខ្ជួនផងដែរ។
u Distribution ដែលពេញនិយម ៖
1. រ៉េតហេត (Red Hat) ជាឌីស្ត្រូប្រមូលផ្ដុំដោយក្រុមហ៊ុន រ៉េតហេត ដែលប្រើប្រាស់កញ្ចប់ RPM ។
2. ហ្វេតដូរ៉ា (Fedora) ឬ Fedora Core មានមូលដ្ឋានលើកញ្ចប់ RPM ដែលជាសហគមន៍ Distribution គាំទ្រដោយ រ៉េតហេត ។
3. ឌីបៀន (Debian) ជា Distro ដែលមិនធ្វើជំនួញ ហើយត្រូវបានថែទាំដោយសហគមន៍អ្នកអភិវឌ្ឍន៍ស្ម័គ្រចិត្តមួយក្រុម ដើម្បីបង្កើតកម្មវិធីឥតគិតថ្លៃ ។
4. អ៊ូប៊ុនទូ (Ubuntu) ជាផ្ទៃតុ Distro ដែលថ្មី ហើយមានការពេញនិយមច្រើនជាងគេ ត្រូវបានថែទាំដោយ ក្រុមហ៊ុន Canonical Ltd, ។
5. អូផឹនស៊ូស៊ី (SuSE) ត្រូវបានបំបែកចេញមកពី Slackware គាំទ្រដោយក្រុមហ៊ុន Novell ហើយមានមូលដ្ឋានលើ RPM ។
6. មេនឌ្រីវ៉ា (Mandriva) ជា Distro ដែលអាស្រ័យលើកញ្ចប់ RPM ប្រើសម្រាប់ប្រភេទប្រតិបត្តិខុសៗគ្នា ពីផ្ទៃតុដែលប្រើដើម្បីអភិវឌ្ឍ ។
7. ក្នុបពីជ (Knoppix) ជាប្រភេទ LiveCD Distro ដែលរត់ដោយពុំចាំបាច់ដំឡើងនៅក្នុងថាសរឹងនៃម៉ាស៊ីនរបស់អ្នកឡើយ ។
8. លីនស្ពាយ (Linspire) ជា Distro សម្រាប់ធ្វើពាណិជ្ជកម្មពឹងផ្អែកលើ អ៊ូប៊ុនទូ (Ubuntu) ។
9. ស៊ិនតូស (Centos) ជាប្រភេទ Distro ដែលមានមូលដ្ឋានលើរ៉េតហេត (Red Hat) ដែលរ៉េតហេតមានមូលដ្ឋានលើលីនុចហ្វេតដូរ៉ា ។
រាល់ព័ត៌មានដែលប្រិយមិត្តបានអានខាងលើនេះត្រូវបាន ធ្វើការកែសម្រួលម្ចាស់គេហទំព័រសម្រាប់កូនខ្មែរ និងរក្សាសិទ្ធិគ្រប់បែបយ៉ាងក្នុងការកែប្រែដោយ វិទ្យាស្ថាន បើកទូលាយ។
Filed under: ព័ត៍មានអំពីបច្ចេក

