នាពេលបច្ចុប្បន្នមានក្រុមហ៊ុនទូរស័ព្ទចល័ត ជាច្រើនបានមកដាក់ទុនក្នុងវិស័យទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងជាច្រើន។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Nokia, Samsung, Sony…។ តែនាពេលនេះខ្ញុំសូមណែនាំប្រិយមិត្តឲ្យបានស្គាល់ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនខាង លើដែលបានកំពុងតែផ្ដល់សេវាទូរស័ព្ទចល័តឈានមុនគេមួយគឺ ក្រុមហ៊ុន Nokia ហើយក្រុមហ៊ុននេះផងដែរគឺបានផ្គត់ផ្គង់ទូរស័ព្ទដៃជា ភាសាខ្មែរ ដំបូងគេបង្អស់ក្នុង ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាមោនភាពរបស់ប្រទេសយើង ដែលបានក្រុមហ៊ុន Nokia ជួយគាំទ្រឲ្យមានទូរស័ព្ទដៃជាភាសាខ្មែរ ដែលមានប្រើប្រាស់ប្រព័ន្ធ កម្មវិធីពុម្ពអក្សរ ខ្មែរយូនីកូដ ដែលមានក្ដារចុចជា ភាសាខ្មែរ យ៉ាងល្អប្រណិត។ ស្រប់តាមការវិវត្តរបស់ ប្រជាពលរដ្ឋខ្មែរ ដែលមិនសូវចេះភាសាបរទេស ឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នាក្នុងកិច្ចការប្រចាំថ្ងៃផងដែរ។ ទូរស័ព្ទចល័តម៉ាក់ Nokia អក្សរខ្មែរ នេះផងដែរគឺមានភាពងាយស្រួល ក្នុងការប្រើប្រាស់ម៉ឺនុយនានា ជាភាសាខ្មែរយូនីកូដ ពិតៗ។
ហើយសម្រាប់ទូរស័ព្ទចល័តគឺមានភាពស្រួលផងដែរ ប្រសិនជាប្រិយមិត្តមានការប្រើប្រាស់ កម្មវិធីកុំព្យូទ័រយូនីកូដជាភាសាខ្មែរ នៅឯផ្ទះប្រិយមិត្តអាចធ្វើការតភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័របាន ដើម្បីកែសម្រួលរាល់ទិន្នន័យឯកសារ ដែលមានក្នុងអង្គចងចាំដោយដាក់ជាភាសាខ្មែរបាន។
ជាចុងក្រោយខ្ញុំសង្ឃឹមថានាពេលអនាគតដល់ខ្លីខាងមុខនេះ និងមានក្រុមហ៊ុននានា ព្រមសហការចូលរួមបង្កើត ទូរស័ព្ទជាភាសាខ្មែរឲ្យកាន់តែច្រើនជាមុន។ ហើយក៏សង្បឹមថានិងមានអ្នកប្រើប្រាស់ទូរសព្ទ័ភាសាខ្មែរនេះឲ្យកាន់តែច្រើនឡើង។ សម្រាប់ព័ត៌មានបន្ថែមសូម ចុចចូលទៅកាន់ www.kth.com.kh។ សូមអរគុណ!
Filed under: យូនីកូដខ្មែរ | Leave a Comment »
