មធ្យោបាយធ្វើដំណើរថ្មីពេលអនាគតបញ្ចៀសស្ទះចរាចរយន្តហោះកាត់រថយន្តពេលអនាគត

ដំណោះស្រាយថ្មីចំពោះការ​កកស្ទះ​ចរាចរ​នៅ​តាម​ដង​វិថី ដែល​ពោរពេញ​ទៅ​ដោយ​រថយន្ត​នោះ​គឺ​ការ​នាំ​លោក​អ្នក​ទៅ​កាន់​អាកាស​ដោយ​យន្តហោះ​កាត់​រថយន្ត​ថ្មី​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​នូវ​​ដំណើរ​ការ​ដែល​សង្គម​បច្ចុប្បន្ន​ប្រព្រឹត្ត​ទៅ។ ទស្សនៈ​វិស័យ នា​ពេល​អនាគត ២០​ឆ្នាំ​ខាង​មុខ​នេះ ត្រូវ​បាន​លើក​មក​បង្ហាញ​នៅ​ឯ​សិក្ខាសាលា​មួយ​ស្ដី​ពី​យន្ត​ហោះ​អេឡិចត្រូនិក​ឆ្នាំ​២០០៨​នៅ​ឯ​ប្រលានយន្តហោះ​ទី​ក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ​នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា។ លោក រីចឆាត ចន ជា​អ្នក​បច្ចេកវិទ្យា​មួយ​រូប​នៅ​ឯ Boeing Phantom Works បាន​ឱ្យ​ដឹង​ថា វា​គឺ​ជា​ការងារ​មួយ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​គិត​គូរ​ពិសេស​ដល់​បច្ចេកវិទ្យា​បៃតង​មួយទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា“ថ្ងៃ​នេះ​ខ្ញុំ​កំពុង​និយាយ​អំពី​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ ធ្វើ​ដំណើរ​តាម​អាកាស​ឱ្យ​ក្លាយ​ជា​មធ្យោបាយ​សម្រាប់ ការ​ធ្វើ​ដំណើរ​ជា​រៀង​រាល់ថ្ងៃ​របស់​អ្នក​គ្រប់​គ្នា។ សព្វ​ថ្ងៃនេះ ពាក់​កណ្ដាល​នៃ​មនុស្ស​នៅ​លើ​ពិភព​លោក​រស់​នៅ​ក្នុង​តំបន់​ទីក្រុង​ដោយ​ពឹងផ្អែក​លើ​រថយន្ត។ ហើយ​រយៈ​ពេល ៥០​ឆ្នាំ​កន្លងមក​នេះ ឧស្សាហកម្ម​អាកាសចរណ៍​បាន​ធ្វើ​ឱ្យ​មនុស្ស នៅ​លើ​ពិភព​លោក​អាច​ធ្វើ​ដំណើរ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​កាន់​តែ ងាយស្រួល“។ ក្រុម​ស្រាវជ្រាវ​របស់ Boeing​កំពុង​តែ​រចនា​យន្តហោះ​កាត់​រថយន្ត​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​បើក​បរ​អាច​ប្រើ​វា​បាន​ដោយ​មិន​ចាំបាច់​ទទួល​ការ​ហ្វឹកហ្វឺន​ច្រើន​នោះ​ទេ​យានជំនិះ​ថ្មី​នោះ​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បង្ហាញ​ផ្លូវ​ដ៏​ច្បាស់លាស់​ដែល​អាច​ឱ្យ​អ្នក​បើក​បរ​បញ្ជា​វា​បាន​ដោយ​ងាយ​ស្រួល។ លោក ​ចន​បាន​បន្ត​ថា “ការ​បញ្ជា​យាន​កូន​កាត់​នេះ​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​លោក​អ្នក​បើកបរ​រថយន្ត​ទៅ​ទៀត។មនុស្ស​នឹង​ប្រហែល​ជា​អាន​កាសែត​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​បើក​យាន​ជំនិះ​ថ្មី​នោះ​ទៀត​ផង“។លោក​បាន​ឱ្យ​ដឹង​ទៀត​ថា “យាន​កូន​កាត់​នោះ​នឹង​ដើរ​ដោយ​ថាមពល​អគ្គិសនី ឬ​ជា​មួយ​អាគុយ​ដែល​នេះ​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​យាន​ជំនិះ​បរិសុទ្ធ​បំផុត(មិន​ប្រើ​ឥន្ធនៈ) សម្រាប់​បរិស្ថាន​នា​ពេល​អនាគត​ខាង​មុខ“។ ការ​បង្ហាញ​ឱ្យ​ដឹង​ពី​យាន​ជំនិះ​នា​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដ៏​ខ្លាំង​ក្លា​ពី​សំណាក់​វិស្វករ​អ្នក​វិទ្យាសាស្ត្រ អ្នក​មូល​ធន​ប្រធាន​ប្រតិបត្តិ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​មូល​និធិ CAFE​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ដែល​លើក​កម្ពស់​ការ​ធ្វើដំណើរ​តាម​អាកាស​ដោយ​ផ្ទាល់​ខ្លួន។ លោក​ប្រៀន ស៊ីលី ប្រ​ធាន​អង្គការ​នេះ​បាន​មាន​ប្រសាសន៍​ថា វា​មាន​ហេតុផល​សមរម្យ​គួរ​ឱ្យ​ជឿ​បាន​ថា យាន​កូនកាត់​បែប​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​នា​ពេល​អនាគត។ ដោយ​ធ្វើការ​ប៉ាន់​ស្មាន​ថា​នឹង​មាន​រថយន្ត​ដល់​ទៅ​ចំនួន​១.២០០​លាន​គ្រឿង​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវថ្នល់​នានា​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​នោះ លោក​បាន​មាន​ប្រសាសន៍​ថា យាន​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ជាក់​ជា​មិន​ខាន​ឡើយ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

អាជ្ញាធរ​ខ្មែរ​បិទ​ច្រក​ទ្វារ​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ​បណ្តោះអាសន្ន

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ប្រាសាទ​ព្រះវិហារ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​មាន​សភាពការណ៍​តឹងតែង​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ថៃ​បាន​ទៅ​ធ្វើ​ បាតុកម្ម​នៅ​ទី​នោះ ប្រឆាំង​រដ្ឋាភិបាល​ថៃ​ថា​បាន​កាត់​ទឹក​ដី​ជិត​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​ កម្ពុជា ។

Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។
អនុ​ប្រធាន​ភូមិ​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​ ប្រាសាទ​ព្រះវិហារ លោក ហម សុផា បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​មិថុនា ថា​ច្រក​ទ្វារ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បិទ​តាំងពី​វេលា​ម៉ោង​៥ ​និង​១៥​នាទី​ល្ងាច​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ប្រជាពលរដ្ឋ​ថៃ​មួយ​ក្រុម​ដែល​មាន​ប៉ូលិស​និង​កង​ទាហាន​ឈុត​ខ្មៅ​ ចូលរួម​ដើរ​ការពារ​ផង បាន​មក​ធ្វើ​បាតុកម្ម​ទាមទារ ។ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​អភិបាល​ខេត្ត​ព្រះវិហារ លោក ព្រាប តាន់ បាន​មក​ប្រកាស​បិទ​ជា​ផ្លូវការ ។
លោក ហម សុផា បាន​មាន​ប្រសាសន៍​ថា ៖ «បិទ​ ម៉ោង ៥:១៥ ។ ប្រជាពលរដ្ឋ​វា វា​មាន​ប៉ូលិស​របស់​វា​ផង មាន​ទាហាន​ខ្មៅ​ផង កងកម្លាំង​វា​មក​ទាំងអស់​ប្រហែល​ជា​ជាង​១០០​នាក់ វា​មក​ធ្វើ​បាតុកម្ម​ហ្នឹង ។ ទប់ស្កាត់​វា​មិន​ឲ្យ​ចូល​មក​តាម​របង​ហ្នឹង» ។
មិន​អាច​ទំនាក់​ទំនង​សុំ​ការអធិប្បាយ​ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក ព្រាប តាន់ ស្ដីពី​បញ្ហា​នោះ​បាន​ទេ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ។
ចំណែក​នាយ​ខុទ្ទកាល័យ​របស់​សាលា​ខេត្ត​ ព្រះវិហារ [...]

រក និង ដំឡើង Driver សម្រាប់​គ្រឿង​ដែល​មិន​ស្គាល់​ជាមួយ​កុំព្យូទ័រ​របស់​យើង

បន្ទាប់​ពី​ដំឡើង វិនដូស៍ ថ្មី​លើ​កុំព្យូទ័រ​របស់​យើង driver ខ្លះ​ប្រហែល​ជា​បាត់ ឬ មិន​ដំឡើង​ឱ្យ​ស្រាប់​ជាមួយ វិនដូស៍ ដូចជា sound, vga, network ជាដើម។ បើ​ driver ទាំង​នោះ​មិន​ទាន់​បាន​ដំឡើង​ឱ្យ​គ្រឿង​ភ្ជាប់​នឹង​កុំព្យូទ័រ​យើង​ទេ យើង​ក៏​មិន​អាច​ប្រើ​គ្រឿង​​ទាំង​នោះ​បាន​ដែរ ដូចជាបើ​អត់ sound driver យើង​មិន​អាច​ចាក់​ចម្រៀង វីដេអូ ឬ ប្រើ​សំឡេង​ផ្សេង​លើ​កុំព្យូទ័រ​យើង​បាន​ឡើយ។ វិធី​ដោះស្រាយ យើង​ត្រូវ​ដំឡើង driver របស់​វា ដើម្បី​ឱ្យ​វា​ស្គាល់​គ្នា​ជាមួយ​កុំព្យូទ័រ​របស់​យើង។
ដំឡើង driver ​មិន​ពិបាក​ទេ។ បើ​យើង​ទើប​នឹង​ទិញ​កុំព្យូទ័រ​ថ្មី យើង​នឹង​បាន​ស៊ីឌី​មួយ​ចំនួន​ភ្ជាប់​មក​ជាមួយ​ យើង​អាច​ប្រើ​សម្រាប់​ដំឡើង​ឱ្យ​គ្រឿង​ទាំង​នោះ​ស្គាល់​ជាមួយ​កុំព្យូទ័រ​ របស់​យើង​បាន។ ប៉ុន្តែ​បើ​កុំព្យូទ័រ​យើង​ជា​កុំព្យូទ័រ​ចាស់ៗ មិន​មាន​ស៊ីឌី​ដែល​ភ្ជាប់​មក​ជាមួយ​នៅ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?
វា​ក៏​មិន​ពិបាក​ណាស់ណា​ទេ។ ខ្ញុំ​នឹង​ប្រាប់​វិធី​រក driver សម្រាប់​គ្រឿង​ដែល​នៅ​ជាប់​នឹង​បត។ ធម្មតា​ បត​មួយៗ​សុទ្ធ​តែ​មាន​លេខកូដ​សម្គាល់​របស់​វា។ ដូច្នេះ យើង​អាច​ប្រើ​លេខកូដ​ទាំង​នោះ​ដើម្បី​រក​ driver របស់​វា​បាន។ ជា​ឧទាហរណ៍ ខ្ញុំ​យក​បត​កុំព្យូទ័រ​របស់​ខ្ញុំ​មក​បង្ហាញ​ជូន។

មើល​នៅ​លើ​បត យើង​នឹង​ឃើញ​លេខកូដ ភាគ​ច្រើន​នៅ​ក្បែរ ជើង​ដោត​រេម ។ លេខកូដ​​បត​របស់​ខ្ញុំ​គឺ 8S661FXM-RZ [...]

ជប៉ុន​រចនា​គំរូ​យន្តហោះ​កំបាំង​កាយ

សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​បាន​និយាយ​ថា ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ជប៉ុន​សង្ឃឹម​ថា នឹង​ផលិត​គំរូ​ដំបូង​នៃ​យន្តហោះ​កំបាំង​កាយ​ជំនាន់​ថ្មី​មួយ​ជា​យន្តហោះ​ថ្មី លើក​ដំបូង​ដែល​គ្រោង​ឡើង​ដោយ​ប្រទេស​សន្តិភាព​និយម​ជា​ផ្លូវ​ការ​នេះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​មក។
សារ​ព័ត៌មាន​យ៉ូមីអ៊ូរី ស៊ីមប៊ុន ប្រចាំ​ថ្ងៃ​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការពារជាតិ ជា​ច្រើន​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដោយ​និយាយ​ថា ក្រសួង​នេះ​នឹង​បញ្ចូល​ថវិកា សម្រាប់​អភិវឌ្ឍន៍​គំរូ​យន្តហោះ​នេះ​នៅ​ក្នុង​សំណើ​សុំ​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​សារពើពន្ធ​ចាប់​ពី​ខែ​មេសា​២០០៨។​ប្រទេសជប៉ុនបានក្លាយជាប្រទេសសន្តិភាពនិយមជាផ្លូវការចាប់តាំងពីការបរាជ័យរបស់ខ្លួននៅក្នុង​សង្គ្រាមលោកលើកទីពីរ ប៉ុន្តែ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ថវិកា​ចំណាយ​សម្រាប់​ការពារជាតិ​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​បាន​និង​កំពុង​ពង្រីក​តួ​នាទី​យោធា​របស់​ខ្លួន​ជា​បណ្ដើរ​ៗ។ សារព័ត៌មាន​ដែល​មាន​ការ​និយម​ច្រើន​បំផុត​នេះ​បាន​និយាយ​ថា ក្រសួង​ការពារជាតិ​ជប៉ុន​កំពុង​តែ​សង្ឃឹម​ថា នឹង​រក្សា​ធ្វើ​ឱ្យ​បច្ចេកវិជ្ជា​របស់​ខ្លួន​បាន​ទាន់​សម័យ​ជា​និច្ច ហើយ​ក៏​នឹង​ទទួល​បាន​សំឡេង​មួយ​នៅ​ក្នុង​កិច្ចចរចា​ជា​មួយ​សហរដ្ឋអាមេរិក​នៅ​ពេល​ជ្រើសរើស​យន្តហោះ​ចម្បាំង​ថ្មីៗ។ អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​ក្រសួង​ការពារជាតិ​នេះ​បាន​ច្រាន​ចោល​ពាក្យ​ថា ខ្លួន​បាន​ធ្វើ​ការ​សុំ​ថវិកា​នេះ​រួច​រាល់​ហើយ ប៉ុន្តែ​បាន​និយាយ​ថា ខ្លួន​ក៏​មិន​បាន​ច្រានចោល​គម្រោង​ការ​នេះ​ដែរ ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា “ ប៉ុន្តែ​យើង​បាន​កំពុង សិក្សា​អំពី​យន្តហោះ​កំបាំង​កាយ និង​សមត្ថភាព​ដទៃ​ៗ​ទៀត “ ។
លោក​បាន​បន្ថែម​ថា “ យើង​ក៏​កំពុង​តែ​ធ្វើ​ការងារ​ស្ដី​ពី​ផែនការ​សិក្សា​យន្តហោះ​តូច​មួយ​ផង​ដែរ។ យើង​នឹង​បន្ត​ធ្វើ​ការងារ​ស្ដី​ពី​កិច្ចការ​ទាំង​នេះ “ ។ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ទិញ F-22 Raptors យន្តហោះ​របស់​កងកម្លាំង​អាកាស​អាមេរិក​ចុង​ក្រោយ​បំផុត ដែលត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ចៀស​ការ​តាម​ចាប់​របស់​ប្រព័ន្ធ​រ៉ាដា​ជា​មួយ​នឹង​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​ខ្ពស់។
ច្បាប់​សហរដ្ឋ​អាមេរិក ហាម​ឃាត់​ការ​នាំ​ចេញ​យន្តហោះRaptors ទាំង​នេះ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បើក​យន្តហោះRaptors នេះ​ទៅ​កាន់​ប្រទេស​ជប៉ុន កាល​ពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ការ​ហោះហើរ​ទៅ​កាន់​បរទេស​ជា​លើក​ដំបូង​របស់​យន្តហោះ​នេះ ជា​ការ​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​ចំពោះ​សម្ព័ន្ធ​មិត្ត​សន្តិសុខ របស់​ប្រទេស​ទាំងពីរ នៅ​ចំ​ពេល​មាន​ភាព​តានតឹង​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង ។ ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​រួម​គ្នា​ធ្វើ​គម្រោង​យន្តហោះ​គាំទ្រ F-2 រួច​ស្រេច​ហើយ​ប៉ុន្តែ​ការ​ផលិត​នឹង​បញ្ចប់​នៅ​ខែ​មីនា​២០១២។ រដ្ឋាភិបាល​ជប៉ុន​មិន​បាន​គាំទ្រ​ការ​អភិវឌ្ឍន៍​យន្តហោះ​ប្រយុទ្ធ​ក្នុង​ស្រុក​ទេ ចាប់​តាំង​ពី​ការ​ផលិត​យន្តហោះ​គាំទ្រ F-1 [...]

Yahoo and Microsoft: Is it on again?

Yahoo’s Yang: On the hot seat
(Credit: Dan Farber/CNET News.com)
And you thought a deal between Microsoft and Yahoo was over and done with?
Not so fast.
Microsoft has signaled that it is willing to sweeten its previous offer for a partial buyout of Yahoo’s search business, according to one major investor who has been in contact with both [...]

ព័ត៌មានថ្មីទៀតហើយប្រិយមិត្ត!

នារយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ អំពីភាពជំនុំជម្រះជុំវិញបញ្ហាភាគី ប្រទេសថៃ ដែលបាន​ប្ដឹងតវ៉ាទាមទារ ដល់អង្គការ Unisco ដើម្បីទារយកប្រាសាទ ព្រះវិហារ ពីព្រះរាជាណាចក្រ​កម្ពុជា ដែលជាម្ចាស់ទឹកដី មកជារបស់ខ្លួនដោយខានមិនបាននោះ។ ហើយនេះជាសំដីរបស់​មេដឹកនាំ គណបក្សប្រឆាំងរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ន។បើតាមសំដីរបស់ពិធីករ ( អាចារ្យ A ) របស់ស្ថានីយវិទ្យុជាតិ FM ABC 107.5MHz។ គាត់កំពុងតែព្យាយាមធ្វើការ​បកប្រែរាល់ព័ត៌មាន ដែលកំពុងក្ដៅគគុករបស់ប្រទេសថៃ មកជួនដល់ប្រិយមិត្ត របស់ស្ថានីយ​ឲ្យបានដឹងថាគណបក្ស ប្រឆាំងរបស់ប្រទេសថៃ បានចោទប្រកាន់ថាគណបក្ស របស់លោក ថាកស៊ីន ថាបានលួចលក់ទឹកដីត្រង់ចំនុចប្រាសាទ ព្រះវិហារ ឲ្យប្រទេសកម្ពុជា។ នេះជាភាព​ភ័ន្តច្រឡំរបស់គណបក្សប្រឆាំងនេះ ដែលថាប្រាសាទ ព្រះវិហារជារបស់ខ្លួន ដោយឥតកេរ​ខ្មាស និងដោយមិនបានគោរពតាមការកាត់ក្តី របស់ទីក្រុង ឡាអេ ដែលបានកាត់ក្តីថា ប្រាសាទ​ព្រះវិហារ គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ស្របច្បាប់ក្នុង ១៥ មិថុនា ឆ្នាំ១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ តាមរយៈសេចក្តីអធិប្បាយនេះផងដែរ ពិធីករខាងលើគឺបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឲ្យមានប្រតិកម្មខ្លាំងពេក និងកុំឲ្យធ្វើដូចកាលពីពេលមុន​ដោយបានទៅវាយ ស្ថានទូតថៃ ដោយសារភាពមិនបានគិត​គូរវែងឆ្ងាយនោះ។ [...]

Vista’s big problem: 92 percent of developers ignoring it

And to think Microsoft used to be popular with the developer crowd…
Not anymore. A recent report from Evans Data shows fewer than one in 10 software developers writing applications for Windows Vista this year. Eight percent. This is perhaps made even worse by the corresponding data that shows 49 percent of developers writing applications [...]

កុំព្យូទ័រច្រកហោប៉ៅ

Gsmart is a new finger friendly today screen interface with nice design. Its easy to operate with, reacts almost instantly without any lags. There are customizable bar with icons at the bottom with gives you an access to any feature of your device. The Analog and digital clock could be slided horizontally to change. The [...]

គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី

កាសែត​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ នឹង​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ។
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​ កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ ។
រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធ​ការលើកឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា​ការសម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ ។
លោក ណុបផៈដុន បាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ “ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ជូល​ដី​របស់​ថៃ​ទៅ​ក្នុង​សំណើ​ទៅ​ អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ តែ​ខ្ញុំ​គិត​ថា​ជនជាតិ​ថៃ​ទាំងអស់​ត្រូវ​យល់​ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ” ។
ទោះជា​យ៉ាងនេះ​ក្តី​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​ សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ។
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ជាក់ ​ថា​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ជា​ប្រាសាទ​របស់​ខ្មែរ​ទាំងស្រុង​ហើយ អត់​មាន​រឿង​អី​ត្រូវ​ព្រួយបារម្ភ អត់​មាន​រឿង​អី​ត្រូវ​ថៃ​មក​លើក​បញ្ហា​ប្រាសាទ​ទេ ហើយ​ការដាក់​ជា​បេតិកភណ្ឌ​អន្តរជាតិ​នោះ ត្រូវតែ​យើង​សិក្សា​ជាមួយ​ភាគី UNESCO តែ​មួយ​មុខ​ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​មូលហេតុ​អី​បាន​ថៃ​មាន​សិទ្ធិ​មក​តវ៉ា​នៅពេល​ដែល​ប្រទេស​កម្ពុជា​យក​ ប្រាសាទ​របស់​ខ្លួន​ទៅ​ដាក់​ជា​សម្បត្តិ​របស់​ពិភពលោក​នេះ [...]