កង់​ប្រើ​ថាមពល​ ពន្លឺ​ព្រះអាទិត្យ

នេះជាមោទនភាពថ្មីមួយទៀត ដែល​ជា​ស្នាដៃ​របស់​កូនខ្មែរ​ពិតៗ ដែល​ចេះមាន​គំនិត​ក្នុងច្នៃប្រឌិត​ ឧបករណ៍ដើរ​ដោយ​ថាមពលពន្លឺ​ព្រះអាទិត្យបាន យ៉ាង​ល្អប្រសើរ។ ពេលនេះ​សូមណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​លោក គង់ ផារិទ្ធ ដែល​ប្រិយមិត្ត​មួយ​ចំនួនធ្លាប់​បាន​ស្គាល់​រូប​គាត់ តាម​រយះ​កម្មវិធី​ទូរទស្សន៍ CTN។ លោក​ជា​អ្នក​ដែលបាន​ផ្តើម​គំនិតក្នុង​ការ​ស្រាវជ្រាវ រុករក​នូវ​កង់​ប្រើ​ថាមពល​ ពន្លឺ​ព្រះអាទិត្យ​ នេះ​ឡើង។ ដោយ​សង្ឃឹម​ថា​ និង​អាច​ផ្តល់ប្រយោជន៍​ដល់​កូន​ខ្មែរ​ នៅ​តាម​ទី​ជនបទអាច​ប្រើ​ប្រាស់​វា ដើម្បី​ធ្វើ​ដំណើរ​​ទៅ​កាន់​សាលា ដោយ​មិន​ចាំ​បាច់​ប្រើ​យានយន្ត​ទំនើបៗនោះទេ ហើយ​ក៏មាន​គំនិត​ដើម្បីជួយ​កាត់​បន្ថយ​ការ​បំពុល បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឡើង​កំដៅ​ដូច​នា​ពេលនេះ។ សម្រាប់​រូប​ខ្ញុំ​សង្ឈឹម​ថា​នា​ពេល​អនាគត​ កូន​ខ្មែរ​និង​អាច​មាន​លទ្ធិភាព​ប្រើប្រាស់ ស្នាដៃ​របស់​កូនខ្មែរ​ដោយ​ភាព​គាំទ្រជា​មិនខាន់។ សម្រាប់​ព័ណ៍មាន​បន្ថែមដើម្បី​ទំនាក់ទនង​រូបលោក សូមទាក់ទង​តាម​ 012 277 411 សូមអរគុណ!

យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រមូល​ទិន្នន័យ​គ្រោះថ្នាក់

យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក​នឹង​ជួយ​ដល់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​ស្រាវជ្រាវ​ណា​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ក៏​ឬ​មាន​ការ​លំបាក សម្រាប់​អ្នក​បើក​យន្តហោះ​ដែល​ជា​មនុស្ស ។ យន្តហោះ​គ្មាន​មនុស្ស​បើក​ត្រូវ​បាន​ប្រើប្រាស់ ដោយ​កងទ័ព​អស់​ពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​នេះ​វា​កំពុង​ត្រូវ​គេ​យក​មក​ប្រើ​សម្រាប់​ផ្នែក​វិទ្យាសាស្ត្រ។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​អាជ្ញាធរ​មហា​សមុទ្រ​ជាតិ​និង​បរិយាកាស​និយាយ​ថា Noaa គេ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វិធី​នៃ​ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផែនដី។ ទីភ្នាក់ងារ​នេះ​បាន​ជូន​ដំណឹង​ថា ខ្លួន​នឹង​ធ្វើ​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ចំនួន​៣​លាន​ដុល្លារ​អាមេរិក​សម្រាប់​បច្ចេកវិទ្យា​នេះ។ លោក​ម៉ារទី រ៉ាល់ហ្វ៍ អ្នក​ស្រាវ​ជ្រាវ​ខាង​ឧតុ​និយម​វិទ្យា​នៅ​មន្ទីរ​ពិសោធ​ប្រព័ន្ធ​ផែនដី​នៅ​ខូឡូរ៉ាដូ​និយាយ​ថា “ ខ្ញុំ​គិត​ថា យន្តហោះ​គ្មាន​មនុស្ស​បើក គឺ​ជា​គន្លឹះ​មួយ​សម្រាប់​ដំណោះ​ស្រាយ​នោះ​ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​យន្ត​ហោះ​ដែល​គេ​នឹង​ឃើញ​គ្រប់​ទី​កន្លែង​ក្នុង​ទសវត្សរ៍​ដែល​ចូល​មក​ដល់​ឆាប់ៗ​នេះ “។ ទឹក​ប្រាក់​ចំនួន​៣​លានដុល្លារ ដែល​នឹង​ត្រូវ​ធ្វើ​វិនិយោគ​សម្រាប់​គម្រោង ការ​ប្រើ​ប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ គឺ​សម្រាប់​គោល​ដៅ​បី​យ៉ាង៖ ដើម្បី​ទស្សន៍ទាយ​ពី​កំណើន​នៃ​ភ្នំភ្លើង តាម​ដាន​ពី​ល្បឿន​ដុំ​ទឹកកក​រដូវ​ក្ដៅ​ក្នុង​មហាសមុទ្រ​អាកទិក​ដែល​ត្រូវ​រលាយ​និង​តាម​ដាន​ថា​តើ​ខ្យល់​ព្យុះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នឹង​ធ្វើ​ឱ្យ​ជន់​លិច​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​សហរដ្ឋអាមេរិក​ដែរ​ឬ​យ៉ាង​ណា។ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ភ្នាក់ងារ Noaa  បាន​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​មុន​ដំបូង​បង្អស់​ដែល​មាន​ឈ្មោះ​ថា Aerosonde ចូល​ទៅ​ក្នុង​កម្លាំង​ខ្យល់​របស់​ភ្នំភ្លើង។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​ធ្វើ​ការ​តាម​ដាន​ភ្នំ​ភ្លើង NOEl  ដោយ​ការ​ប្រើ​ទិន្នន័យ​ដែល​យក​បាន​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​និង​ពី​ផ្កាយរណប​ទាំង​ឡាយ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!