
ខ្មែរ 7-Zip ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ រួចមកហើយនូវកម្មវិធីសម្រាប់បង្រួមទិន្នន័យដូចជា WinZip ឬ WinRar ហើយនាពេលនេះខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ កម្មវិធី ខ្មែរ 7-Zip នេះម្តង់។ នេះជាកម្មវិធីជាភាសាខ្មែរយូនីកូដ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ដែលបានខិតខំបកប្រែដោយមាន កិច្ចសហប្រតិបត្តិការណ៍ពីក្រុមហ៊ុនដែលជាម្ចាស់កម្មវិធីបានអនុញ្ញាតឲ្យធ្វើការបកប្រែ។ ហើយកម្មវិធីនេះមានសារៈសំខាន់ដូចជា អាចបង្រួមទិន្នន័យបានគ្រប់ប្រភេទមិនចាញ់កម្មវិធីដទៃនោះទេ មានភាពងាយស្រួលក្នុងការប្រើដោយមានម៉ីនុយជាភាសាខ្មែរ ដែលប្រើពាក្យបច្ចេកទេសតាមស្តង់ដារបស់ កម្មវិធីខ្មែរ យូនីកូដ។ អាស្រ័យហេតុនេះខ្ញុំសង្ឈឹមថានិងមានប្រិយមិត្ត ជួយគាំទ្រប្រើប្រាស់កម្មវិធីនេះ កាន់តែច្រើនជាមិនខាន។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់ខ្ញុំបាទ ដើម្បីទទួលកម្មវិធីដោយឥតគិតថ្លៃ។សូមអរគុណ!

Filed under: កម្មវិធី, ព័ត៍មានអំពីបច្ចេក, យូនីកូដខ្មែរ

សូមសាកល្បងចូលទៅកាន់ http://www.4shared.com បន្ទាប់មកសូមរុករកពាក្យ Khmer 7-zip ឬ happylkt នោះអ្នកនឹងទទួលលទ្ធផលជាមិនខាន។