Khmer Media Player នេះមោទនភាពស្នាដៃរបស់កូនខ្មែរ ដែលអាចបកប្រែកម្មវិធីសម្រាប់ចាក់ឯកសារតន្ត្រីជាភាសាខ្មែរមួយទៀតដែលបាន ខិតខំធ្វើការបកប្រែដើម្បីបំរើដល់ប្រិយមិត្តទាំងអស់គ្នា ដែលបានជួយគាំទ្រនូវគំរោងកម្មវិធី ខ្មែរយូនីកូដ។ ហើយកម្មវិធីនេះផងដែលគឺ បានការគាំទ្រពីម្ចាស់កម្មវិធីផ្ទាល់ កម្មវិធីនេះគឺមានភាពស្រដៀងនិងកម្មវិធី Winnap ដែលជាកម្មវិធីដ៏ល្បីឈ្មោះមួយក្នុងចំនោមកម្មវិធី សម្រាប់ចាក់ឯកសារតន្ត្រីជាច្រើនដែលមានលើអ៊ីធឺណែត។ សម្រាប់កម្មវិធីនេះគឺផ្តល់នូវភាពងាយស្រួល ដល់ប្រិយមិត្តអ្នកប្រើណាដែលមិនសូវចេះភាសាបរទេស ដែលផ្តល់នូវ ម៉ីនុយជាភាសាជាតិ។ ហើយកម្មវិធីនេះនិងត្រូវបកប្រែបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។ ហេតុនេះសង្ឈឹមថាប្រិយមិត្តនិងធ្វើការតាមដាន រងចាំប្រើប្រាស់ដោយឥតគិតថ្លៃ។
Filed under: កម្មវិធី, ពាណិជ្ចកម្ម, ព័ត៍មានអំពីបច្ចេក, យូនីកូដខ្មែរ

